News

គំរូលិខិតស្នើសុំបន្ដ ការស្នើុសុំ C.O ២០១៦

Added by chor pengan about 4 years ago

ក្រុមហ៊ុនទាំងអស់ អាចទាញយកគំរូលិខិតស្នើសុំបន្ដ ចូលរួមអនុវត្តន៍គម្រោងការស្នើុសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញតាមប្រពន្ធ័អេឡិចត្រូនិចសំរាប់ឆ្នាំ២០១៦
ហើយ សូមក្រុមហ៊ុនទាំងអស់យកមកប្រគល់ជូនអោយបាន​មុនថ្ងៃទី​​ ០១​ ខែមករា ឆ្នាំ ២០១៦។​ សូមអគុណ

ទាញយកទំរង់ CO គំរូ E ថ្មី​ ( NEW DRAFT​​ FORM E )

Added by chor pengan over 4 years ago

ក្រុមហ៊ុនទាំងអស់ត្រូវទាញយក DRAFT FORM E ថ្មីដើម្បីធ្វើការស្នើសុំវីញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញទំរង​ E តាមប្រព័ន្ធអេឡិចត្រូនិច។
សំគាល់ សូមក្រុមហ៊ុនទាំងអស់ពិនិត្យមើល​ប្រអប់ទី១៣​ ថាតើក្រុមហ៊ុនមានតំរូវការ ​រឺអត់។

កិច្ចប្រជុំជាមូយនឹងអ្នកនាំចេញអង្ករ

Added by chor pengan almost 5 years ago

កាលពីថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៤ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំជាមូយនឹងអ្នកនាំចេញអង្ករ ស្តីពីចូលរួមអនុវត្តគំរោងសាកល្បងស្នើសុំ
វីញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញតាមប្រព័ន្ធអេឡិចត្រូនិច​ ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត។
System Maintenance and Update

Added by admin administrator about 5 years ago

Dear All,

Please be informed that we plan to make some changes to the CO Online system, starting at 10:30 PM tonight.
During this time, the system will be temporary unavailable. You are encouraged to try again after 1 AM tomorrow.

We apologise for any inconvenience this might cause.

System Admin

ទាញយកទំរង់​ CO គំរូ USA - CANADA (Printer EPSON) (4 comments)

Added by Sok Vanthol about 5 years ago

ទាញយកទំរង់​ CO គំរូ USA - CANADA (Printer EPSON)

ទាញយកទំរង់​ CO គំរូ EU (Printer EPSON) (3 comments)

Added by Sok Vanthol about 5 years ago

ទាញយកទំរង់​ CO គំរូ EU (Printer EPSON)

Meeting between MOC & CRF (Cambodia Rice Federation)

Added by admin administrator over 5 years ago

 • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលិខិតបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម (ច្បាប់ចម្លង)
 • វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (ច្បាប់ចម្លង)
 • ឈ្មោះមុខទំនិញៈ អង្ករ
 • លិខិតប្រគល់ - ផ្ទេរសិទ្ធិ ពីប្រធាន ឬនាយកក្រុមហ៊ុន ឲ្យចុះហត្ថលេខាលើពាក្យសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (មិនលើសពី ០៦ នាក់)
 • អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន (ច្បាប់ចម្លង) និងរូបថត ៤X៦ ចំនួន ០១សន្លឹករបស់អ្នកមានសិទ្ធិចុះ ហត្ថលេខាលើCO
 • ឯកសារបញ្ជាក់ថាបានចូលរួមក្នុងហត្ថលេខាស្ដីពីក្រមសីលធម៌របស់អ្នកនាំចេញអង្ករ (Code of Conduct)
 • ឯកសារផ្សេងៗទៀតតាមការចាំបាច់(តាមការស្នើសុំរបស់ក្រសួងពាណិជ្ជកម្ម)

ទាញយកទំរង់​ CO គំរូ ASIA​ ថ្មី (4 comments)

Added by Sok Vanthol over 5 years ago

សូមទាញយកទំរង់​ CO គំរូ ASIA​ ថ្មី​ ដើម្បីស្នើសុំ
(ទំរង់គំរូចាស់មិនត្រឹមត្រូវទេ)

E-Payment Meeting between MOC, MEF, NBC & Visa, Local Banks

Added by admin administrator over 5 years ago

កិច្ចប្រជុំស្តីពីការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក (E-Payment)
កាលពីថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៤ វេលាម៉ោង ១៤:៣០នាទី នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិច ក្រោមអធិបតីភាព ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីឯកឧត្តម លោក-លោកស្រី អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ អគ្គនាយកដ្ឋានរតនាគារជាតិ ធនាគារជាតិនៃកម្ពុជា និងធនាគារឯកជនចំនួន ០៨ ចូលរួម ។
ឯកឧត្តម ឱក ប៊ុង បានមានប្រសាសស្វាគមន៍ និងបានជម្រាបអំពីផែនការមេបច្ចេកវិទ្យាព័ត៌មានបស់ក្រសួងពាណិជ្ជកម្មនូវគោលដៅយុទ្ធសាស្រ្តធានាម្មនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ដ៏ទំនើប សម្រាប់ធ្វើឱ្យប្រសើរឡើងនៃការទទួលបានព័ត៌មាន និងការផ្តល់សេវាសាធារណៈ ដែលជាផ្នែកមួយនៃកិច្ចសម្រួលពាណិជ្ជកម្ម ។ ក្រសួងមានគម្រោងនឹងប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិច ដែលមុននឹងដំណើរការគម្រោងថ្មីនេះ ឯកឧត្តមប្រធានអង្គប្រជុំបានស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិកម្ពុជា និងធនាគារឯកជនជួយចែករំលែកបទពិសោធន៍ ក៏ដូចជាបញ្ញត្តិពាក់ព័ន្ធនានាដើម្បីក្រសួងពាណិជ្ជកម្មអនុវត្តបាន ។
ក្នុងឱកាសនោះដែរលោក Sean Preston, អ្នកគ្រប់គ្រងប្រចាំប្រទេស វៀតណាម កម្ពុជា និងឡាវរបស់ Visa International (Asia Pacific) LLC. ដែលមានទីស្នាក់ការធំនៅហូជីមិញ បានណែនាំអំពីក្រុមហ៊ុនរបស់ខ្លួន ព្រមទាំងបទពិសោធន៍នៃការធ្វើអាជីវកម្មរបស់ខ្លួនដូចជានៅសឹង្ហបុរី និងប្រទេសវៀតណាម និងបានបញ្ជាក់អំពីអត្ថប្រយោជន៍នៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកមានប្រសិទ្ធភាពខ្ពស់ជាងការទូទាត់ជាសាច់ប្រាក់ កាត់បន្ថយការក្លែងបន្លំ និងហានិភ័យ និងបែបបទរដ្ឋបាល ដោយមានការទទួលខុសត្រូវខ្ពស់ជាងមុន ហើយបានណែនាំពីការត្រួតពិនិត្យភាពពិតរបស់វីសាកាត ព្រមទាំងការរៀបចំសុវត្ថិភាពនៃការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិច។

Meeting on the electronic payments (E-Payment)

On 04 July 2014 at 14:30, at the Ministry Commerce has organized the meeting on electronic payments (E-Payment) presided over by HE Ok Boung, Secretary of State, Ministry of Commerce with the participated by relevant Departments of MoC, General Department of National Treasury, Ministry of Economic and Finance, National Bank of Cambodia (NBC) and representatives from Commercial Banks operated in Cambodia.

H.E. OK Boung, welcomed and informed about the strategic goal to provide MOC with modern ICT infrastructure for the improvement of information access, and service delivery to the public – Trade facilitation. In this connection, the Ministry plans to use the E-payment system, is the new project he had proposed to the Ministry of Economy and Finance Bank and private banks to share experiences as well as the regulation

Mr.Sean Preston, representative from Visa International (Asia Pacific) LLC. who introduced the company’s experiences in doing business in many countries on e-payment. It efficient benefits of e-payments, fraud and risk and minimize administration procedureOnline CO Application Meeting between MOC & GMAC, Exporters

Added by admin administrator over 5 years ago

យោងតាមប្រកាសលេខៈ ១៦១.ពពភ.ប្រក ចុះថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៤ និងដើម្បីឲ្យការបំពេញបែបបទ ចុះឈ្មោះអនុវត្តការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញតាមប្រព័ន្ធអេឡិកត្រូនិក អាចប្រព្រឹត្តិទៅបានរលូន និងមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្ម សូមផ្ដល់ព័ត៌មាន និងការណែនាំដូចខាងក្រោមៈ
១-ទីកន្លែងទទួលពាក្យ និងព័ត៌មានៈ
 • ការិយាល័យអធិការកិច្ច និងចុះបញ្ជី នាយកដ្ឋាននាំចេញ-នាំចូល
 • ទីតាំងៈ នៅបន្ទប់ ICT Project ជាន់ទី១ ទល់មុខ បណ្ណាល័យក្រសួងពាណិជ្ជកម្ម
  ២-ការបំពេញឯកសារស្នើសុំ និងឯកសារភ្ជាប់
  ក-ពាក្យស្នើសុំត្រូវចុះហត្ថលេខាដោយ ប្រធានក្រុមហ៊ុន ឬបុគ្គលដែលមាននៅក្នុងលក្ខន្តិកៈរបស់ក្រុមហ៊ុន
  ខ-ឯកសារភ្ជាប់មានបញ្ជាក់ក្នុងពាក្យស្នើសុំ និងមានរាយនាមដូចខាងក្រោម៖
 • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
 • វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
 • ឈ្មោះមុខទំនិញ និងឯកសារយោងនានាៈ មុខទំនិញត្រូវបែងចែកទៅតាមគោលដៅនាំចេញ និងតាមលក្ខខណ្ឌប្រភពដើម ដូចជាភ្ជាប់តារាងគណនាថ្លៃដើមទំនិញ សម្រាប់ទំនិញក្រៅពី សម្លៀកបំពាក់ ស្បែកជើង កសិផលទៅទ្វីបអឺរ៉ុប និងទំនិញសម្លៀកបំពាក់ទៅកាណាដា និងវិក្កយបត្របញ្ជាទិញរបស់ប្រទេសទី៣ សម្រាប់ទំនិញនាំចេញទៅបណ្តាប្រទេសក្នុងទ្វីបអាស៊ី និងអូសេអានី ។
 • លិខិតប្រគល់-ផ្ទេរសិទ្ធិពីប្រធាន ឬនាយកក្រុមហ៊ុន ជូនបុគ្គលិកដែលអាចចុះហត្ថលេខាលើពាក្យសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញ (មិនលើសពី ០៦នាក់)
 • អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន (ច្បាប់ចម្លង) និងរូបថត ៤X៦ ចំនួន ០១សន្លឹក
 • ឯកសារផ្សេងៗទៀតតាមការចាំបាច់
  ៣.ទិដ្ឋភាពទូទៅនៃដំណើរការចុះឈ្មោះ និងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញតាមប្រព័ន្ធអេឡិកត្រូនិក
  ការចុះឈ្មោះចូលរួម អនុវត្តការដាក់ពាក្យវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញតាមប្រព័ន្ធ online មាន ០៥ ដំណាក់កាលដូចខាងក្រោមៈ

  ៤ មន្ត្រីទំនាក់ទំនង សម្រាប់ការចុះឈ្មោះ ឬទទួលព័ត៌មានលំអិតនានាៈ
 • លោក ស៊ី បាទិត្យ អនុប្រធានការិយាល័យ
  ទូរស័ព្ទៈ ០១២ ៩៤៨ ៤៨៤ E-mail:
 • លោក សុខ វណ្ណថុល អនុប្រធានការិយាល័យ
  ទូរស័ព្ទៈ ០១២ ៥៩៥ ៦១៦ E-mail:
 • លោក គន់ ឌីរ៉ង់ អនុប្រធានការិយាល័យ
  ទូរស័ព្ទៈ ០១៧ ៨៨០ ១០៣ E-mail:
 • លោក ស្វាយ សុផល អនុប្រធានការិយាល័យ
  ទូរស័ព្ទៈ ០៨៨ ៧០៥ ៥៥៣៥ E-mail:
 • លោក ប៊ិន ចំរើនសត្យា មន្ត្រី
  ទូរស័ព្ទៈ ០៩៧ ៦២២២ ២០៦ E-mail:
៥ បញ្ហាផ្សេងៗ
ក្នុងករណីមានការយឺតយ៉ាវ ឬមានសំណូមពរណាមួយទាក់ទងនឹងអនុវត្តការដាក់ពាក្យសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO Online Application) សូមទាក់ទងៈ
 • លោក ហូ ស៊ីវយ៉ុង ប្រធាននាយកដ្ឋាននាំចេញ-នាំចូល ទូរស័ព្ទលេខៈ ០១២ ៨៣៨ ៩០៩
  ប្រសិនបើដំណោះស្រាយនៅមិនទាន់មានប្រសិទ្ធិភាព សូមទាក់ទងៈ
 • ឯកឧត្តម សុខ សុភ័ក្រ្ដ អគ្គនាយកសេវាពាណិជ្ជកម្ម ទូស័ព្ទលេខ ០១២ ៩៩២ ០៣៥
 • ឯកឧត្តម ស៊ុយ សាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជានាយកខុទ្ទកាល័យឯកឧត្តមទេសរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ០១២ ៨៦៨ ៣៥៨


(1-10/10)

Also available in: Atom